សម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហកាជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ


នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហកាជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ្ទ អភិបាលនៃគណះអភិបាលខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងនោះ ក៏មានកាចូលរួមសហការពី មន្ទីរឧស្សាហ៏កម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៏ខេត្តត្បូងឃ្មុំ ដៃគូរនានាដូចជាធនាគារឯកទេសវីង ធនាគាព្រីនស៏ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនBSland&Home និងអង្កាតម្លាភាពកម្ពុជា និងមានសិក្ខាកាមប្រមាណជាង១២០នាក់ចូលរួមផងដែរ។