រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត


ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេច និងព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។