រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២០ ជាមួយប្រជាពលរដ្ឋខណ្ឌសែនសុខ


បើទោះជាអាជ្ញាធរខិតខំអភិវឌ្ឍលើគ្រប់វិស័យមានភាពរីកចម្រើនគួរជាទីមោទនៈពីមួយឆ្នាំទៅមួយឆ្នាំ ក៏យើងនៅតែត្រូវការស្តាប់ និងទទួលយកនូវធាតុចូលពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតបានលើកឡើងពីចំណុចខ្វះខាត និងសំណូមពរនានា។
ដើម្បីឆ្លើយតបទៅនឹងសំនួរ សំណើរ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលបានលើកឡើងក្នុងវេទិកាឆ្នាំ២០១៩ និងទទួលនូវបញ្ហារ និងសំណើរថ្មី ដើម្បីពិភាក្សាធ្វើការដោះស្រាយជូន នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២០ ជាមួយប្រជាពលរដ្ឋខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម វេង ថៃ អនុប្រធានក្រុមការងារ តំណាងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ។
អង្គវេទិការនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិក សមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ សមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ លោកធិការ អធិការនគរបាលខណ្ឌ លោកមេបញ្ជាររងកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ តំណាងអគ្គិសនីកម្ពុជា តំណាងរដ្ឋាករទឹកស្វយ័ត តំណាងក្រុមហ៊ុនសុីនទ្រី ប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិទាំង៤៧ និងប្រជាពលរដ្ឋ។