ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧ មករា) ឯកឧត្តម វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ ម៉ាស់ ចំនួន ៣០ ០០០ម៉ាស់ របស់គណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម ជូនស្ថាប័នជុំវិញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា


នារសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.ក២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧ មករា) ឯកឧត្តម វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម HOANG BINH QUAN ប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម បាននាំយកអំណោយ ម៉ាស់ ចំនួន ៣០ ០០០ម៉ាស់ របស់គណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម ជូនស្ថាប័នជុំវិញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ ១៩ ឯកឧត្តម កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាអនុប្រធានគណៈទាក់ទងបរទេសគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈទាក់ទងបរទេសគណៈកម្មាធិការកណ្ដាល ទទួលយកដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នជុំវិញគណៈកម្មាធិការកណ្ដាលជាច្រើនរូបទៀត ។