ឯកឧត្តម ប៉ាន ប៊ុនធឿន អញ្ជើញចុះមូលដ្ឋានស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ ២០២០ ឯកឧត្តម ប៉ាន ប៊ុនធឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបានដឹកនាំធ្វើវេទិកាសាធារណៈនៅឃុំសង្កែសាទបក្រោមកិច្ចសម្របសម្រួលដោយរដ្ឋបាលស្រុកឱរ៉ាល់ដែលមានតំណាងប្រជាជនមកពីប្រាំមួយភូមិគឺ៖ភូមិដំបងវិញ ជំនាប់ ក្រាំងពង្រ ផ្សារកន្ទួត កន្ទួត និង តាដែសបានចូលរួម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានលើកគោលបំណងរបស់វេទិកាសាធារណៈគឺដើម្បីត្រួតពិនិត្យនិងគាំទ្រកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(២០១៩-២០២៣) គោលនយោបាយឃុំ ភូមិមានសុវត្ថិភាព បញ្ហាប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរ ការផលិតគ្រឿងញៀន កម្មវិធីគោលនយោបាយតាមវិស័យ ក៏ដូចជាសភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋាន ដូចជាការការពារការ អនុវត្ត វិធានអនាម័យ ប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩ ដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលបង្កឲ្យខូចខាតហេដ្ឋារចនាសម្ពន្ធ័ ផ្លូវគមនាគមន៍។ការអនុវត្តន៌យុទ្ធសាស្ត្រគាំពារសង្គមរបស់រាជរដ្ឋាឋភិបាលក្នុងការផ្ទេរសាច់ប្រាក់ជួយដល់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោមពីរឆ្នាំ ក្នុងគ្រួសារក្រីក្រដែលមានបណ្ណ័សមធម៌រួមទាំងគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដល់ជីវភាពរស់នៅក្នុងកាលៈទេសៈដែលមានការរាលដាលជម្ងឺកូវីដ-១៩នេះ និងដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាជនក្នុង ភូមិ ឃុំ ដោយទទួលឆ្លើយដោះស្រាយភ្លាមដោយក្រុមការងារក្នុងករណី ការិយាល័យជំនាញថ្នាក់ស្រុកនិងមន្ទីរជំនាញថ្នាក់ខេត្តដែលចូលរួមក្នុងវេទិកាសាធារណៈអាចដោះស្រាយបាន។ ចំពោះបញ្ហាដែលដោះស្រាយមិនបានអង្គវេទិកាសាធារណៈនឹងធ្វើការបូកសរុបសភាពការណ៍ធ្វើរបាយការណ៍ជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត រៀងរាល់ត្រីមាស ឆមាស និង ឆ្នាំ ដើម្បីធ្វើការដោះស្រាយក្នុងអង្គប្រជុំថ្នាក់ខេត្ត។