ម៉ាសក្រណាត់ចំនួន២លានម៉ាសជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ


ម៉ាសក្រណាត់ចំនួន២លានដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១វិច្ឆិការនេះ តាមរយៈ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ-១៩ដែលបាននិងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញ ។
ម៉ាសទាំងនេះ នឹងបែងចែកប្រគល់បន្តទៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ៕