ពិធីបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូ លក់ដុំលក់រាយ ថ្នាំកសិកម្ម ជីកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ


ដើម្បីលើកកំពស់ការយល់ដឹងនិង ការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មត្រូវតាមបច្ចេសទេសត្រឹមត្រូវតាមបទដ្ឋានដល់កសិករ និងអាជីវករ នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានបើក
បើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូ លក់ដុំលក់រាយ ថ្នាំកសិកម្ម ជីកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមជាគណអធិបតីរបស់ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ៖
១.ផ្សព្វផ្សាយលិខិតបទដ្ឋានគតិទើបតែចូលជាធរមានរួមមាន ស្លាកសញ្ញាពត៌មាន ថ្នាំកសិកម្មជីកសិកម្មនៅលើសំបកវេចខ្ចប់ ។
២.គោលការណ៍ណែនាំការបោះចោលសំណល់ថ្នាំនិងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងលិខិតបទដ្ឋាគតិយុត្តផ្សេងៗទៀត ។
៣.លើកកម្ពស់ការយល់ដឹងអាជីវករក្នុងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្ម ។
៤.កាត់បន្ថយបទល្មើសក្នុងការធ្វើពាណិជ្ជកម្ម ។
៥.តួនាទីរបស់មន្ត្រីអធិការកិច្ចថ្នាំកសិកម្មជីកសិកម្ម ។