លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថាសូមបញ្ឈប់ការរើសអើងលើជនពិការស្ត្រីនិងកុមារពិការភាព ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗលើស្ត្រីនិងកុមារនិងបងប្អូនពិការ


កំពង់ឆ្នាំងៈលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកវគ្គបណ្ដុះ
បណ្ដាលនិងធ្វើវេទិកាសាធារណៈស្តីអំពីសមភាពយេនឌ័រដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០២០នៅលើសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង លោកស្រីនាយិការបស់អង្គការសាអូរីលោកស្រី អ៊ុំ.អម.រារ័ត្ន និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធក្នុងខេត្តនឹងបងប្អូនពីការផងដែរ ។

លោកជំទាវ ប៊នសុភី បានមានប្រសាសន៍បន្តថាៈសូមបង
ប្អូនជនពិការភាពស្ត្រីកុមារទាំងអស់ត្រូវមានក្តីសង្ឃឹម ព្រោះយើងរស់ក្នុងសម័យសន្តិភាព មិនលំបាកដូចក្នុងសម័យសង្គ្រាមឡើយ ត្រូវតែរឹងមាំមាន សាមគ្គីភាពល្អ ខិតខំអភិវឌ្ឍន៍ខ្លួន ជាកូនល្អ សិស្សល្អ ពលរដ្ឋថ្លៃថ្នូរ របស់ប្រទេសជាតិ និងសូម ឲ្យយើងទាំងអស់គ្នា ចូលរួមការពារឱ្យតម្លៃលើមនុស្សគ្រប់ប្រភេទដោយមិនត្រូវមានការរើសអើងឡើយ ។

លោកជំទាវ ប៊ន សុភី ជម្រុញអោយគ្រប់ស្ថាប័នពាក់ព័ន្ធអង្គការនិងក្រុមហ៊ុននានាត្រូវបន្តយកចិត្តទុកដាក់ចំពោះស្ត្រី
ដែលបម្រើការងារនៅអង្គភាពអោយបានល្អ ជួយស្ត្រី គឺជួយខ្លួនឯង ហើយស្ត្រីក៏ត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឲ្យមានសមត្ថភាពពេញលេញ សមនឹងការឲ្យតម្លៃខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ជកាលសម្តេចតែងយកចិត្តទុកដាក់ និងចាត់ទុក ស្ត្រីជាឆ្នឹងខ្នងសេដ្ឋកិច្ច និងសង្គម ជាកម្លាំងចលករ មួយដ៏មានសារះសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកស្រី អ៊ុំ អមរារត្ន័នាយិកាអង្គការសាអូរីបានបញ្ជាក់ពីទស្សនវិស័យអង្គការរបស់លោកស្រីគឺមានគោលដៅលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដោយជនមានពិការភាពគ្រប់រូបភាពតាមរយៈការធ្វើសមាហរណកម្មជនពិការភាពនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកស្រី តុង ណារី បានធ្វើការផ្តាំផ្ញើដល់លោកស្រីនាយិកាអង្គការសាអូរី និងសមាជិកនៃក្រុមការងារត្រូវសហការជាមួយ អាជ្ញាធរភូមិឃុំសង្កាត់ក្រុងស្រុកដើម្បីធ្វើការអប់រំណែនាំដោយធ្វើយ៉ាងណាបញ្ឈប់ការរើសអើងនិងអំពើហិង្សាលើជនពិការភាពស្ត្រីនិងកុមារដោយធ្វើយ៉ាងណាបង្កើនការយកចិត្តទុកដាក់ធ្វើការដោះស្រាយបញ្ហាប្រឈមពិសេសលើបញ្ហាយេនឌ័រដែលប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងឲ្យតម្លៃលើស្ត្រីដែលជាឆ្អឹងខ្នងនៃប្រទេសជាតិ ។ជាពិសេសគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់បន្តផ្សព្វផ្សាយដល់ប្រជាពល
រដ្ឋយល់ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលអោយជាប់ជាប្រចាំកុំអោយជំងឺកូវីដ១៩កើតមានក្នុងគ្រួសារ សហគមន៍ និងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

ក្នុងពិធីនោះដែរមានការប្រគល់ប្រគល់រទេះរុញដល់ជនពិការភាពដែលកំពុងជួបបញ្ហាប្រឈមលើសុខភាព និងបានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈអធិបតីផងដែរ ៕