សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា


សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ព្រមទាំងបើកឲ្យដំណើរការពហុកីឡដ្ឋានជាតិអូឡាំពិក។ ដោយឡែកត្រូវធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃទី០៣ ខែវិច្ឆិកាឡើងវិញ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងារទាំងអស់គ្នាដដែល។
ក្នុងនោះសម្តេចតេជោ ក៏បញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ នៅក្នុងមូលដ្ឋានខ្លួនផងដែរ។