អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងពាំនាំនូវអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌប្ញស្សីកែវ ចំនួន ៥០ នាក់


ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងពាំនាំនូវអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌប្ញស្សីកែវ ចំនួន ៥០ នាក់។ ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលារាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងមន្ត្រីរាជការនៃសាលាខណ្ឌប្ញស្សីកែវ ព្រមទាំង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ អំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចតេជោ ដែលបានឧបត្ថម្ភដល់ កងកម្លាំងទាំងអស់ រួមមាន ៖ គ្រឿងឧបភោគ បរិភោគ និងម៉ាសផងដែរ៕