​​មហាវិថីធំជាងគេក្នុងក្រុងភ្នំពេញឬផ្លូវ៦០ម៉ែត្រ នឹងក្លាយជាផ្លូវយន្តហោះចុះចតពេលមានអាសន្ន


យោងតាមប្រសាសន៍សម្តេចអគ្គសេនាបតីតេជោ ហ៊ុន បានមានប្រសាសន៍ជូនចំពោះឧបនាយករដ្ឋមន្ត្រីក្រសួងការងារជាតិ ថា ផ្លូវមហាវិថីសម្តេចតេជោ អាចជាផ្លូវសម្រាប់ចុះចតរបស់យន្តហោះប្រភេទមួយចំនួន ប្រសិនបើព្រលាន​យន្តហោះភ្នំ​ពេញ​អន្ត​រជាតិមានបញ្ហាណាមួយកើតឡើង។

សម្តេចបានបន្តថា យន្តពេលដែលត្រូវចុះចតនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ ប៉ុន្តែមានបញ្ហាអាច​ធ្វើការ​ចុះចត​នៅ​ព្រ​លាន​យន្តហោះនៅសៀមរាប ហាណូយប្រទេសវៀតណាម ឬប្រទេសថៃសម្រាប់យន្តហោះដែលនៅសល់សាំង ប៉ុន្តែ​បើយ​ន្ត​មា​ន​ សំាងមិនគ្រប់គ្រាន់អាចធ្វើការចុះចតនៅផ្លូវ៦០ម៉ែត្រនេះ។

 

សម្តេចបន្ថែមថា នេះគ្រាន់តែអនុសាសន៍ដើម្បីធ្វើការពិចារណា ដែរឈានទៅដល់ត្​រួតពិនិត្របច្ចេកទេសក្នុងការធ្វើការសាកល្បងក្នុងការចុះចត ជាពិសេសយន្តយោធាក៏អាចចុះចតបានដែរ។

សូមបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ ផ្លូវ៦០ម៉ែត្រនេះឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ចាប់ពីផ្លូវលេខ២៧១ នៅច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន  ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ព្រែកកំពឹស ក្រុងតាខ្មៅ៕