អបអរសាទរបងប្អូនប្រជាពលរដ្ឋនៅបឹងជង្រុក និង៦៧១ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដំណាក់កាលដំបូង


អបអរសាទរបងប្អូនប្រជាពលរដ្ឋនៅបឹងជង្រុក និង៦៧១ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដំណាក់កាលដំបូងនេះរួមមាន:
១.ដីសម្រាប់កសាងជាភូមិនិងទីប្រជុំជនចំនួន៣០០ហិតា
២.សាលារៀន២ខ្នង ស្មើ១២បន្ទប់ និងទីចាត់ការ១ខ្នង
៣.មណ្ឌលសុខភាព១ខ្នង
៤.ស្រះទឹកទំហ៊ំ១០ហិតា
៥.ផ្លូវ១ខ្សែចុះពីផ្លូវជាតិរហូតដល់ភូមិ ទទឹង២០ម៉ែត្រ បណ្តោយ៩៥០០ម៉ែត្រ
ឯកឧត្តមប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តចតេជោជាអ្នកទទួលចាត់ចែងប្រចាំនៅទីនេះផ្ទាល់។ ជាតំណាងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណចំពោះទឹកចិត្តដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត យើងខ្ញុំសូមបួងសួងគ្រប់វត្ថុស័ក្តសិទ្ធិក្នុងលោកតាមថែរក្សានិង សូមនាំមកនូវសុខភាពល្អបរិបូណ៌ ជោគជ័យគ្រប់ប្រការជូនចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឈ្នះគ្រប់ប្រការកុំបីខានឡើយ ៕