គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា នាយកដ្ឋានគ្រប់គ្រង នៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល បានប្រជុំជីវភាពប្រចាំខែវិច្ឆិកា ឆ្នាំ២០២០


វិមាន ៧ មករា នារសៀលថ្ងៃព្រហស្បតិ៍ ០៤ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.ក២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា នាយកដ្ឋានគ្រប់គ្រង នៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល បានប្រជុំជីវភាពប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មធិការកណ្ដាល និងជាអនុប្រធានខុទ្ទកាល័យគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលមានការចូលរួម សមាជិក សមាជិកា ចំណុះនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ប្រកបទៅដោយសាមគ្គីភាពល្អ និងភាពស្និតស្នាលបំផុត ។