ឯកឧត្តម ឈួរ ច័ន្ទឌឿន ជួបសំណេះសំណាលជាមួយប្រជាពករដ្ឋចំនួន ៥០០នាក់


ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ គណបក្សប្រជាជនកម្ពុជា បានវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បានរំដោះជីវិតប្រជាពលរដ្ឋខ្មែរ អោយមានជីវិតទី២ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេ និង បានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ បន្ទាប់មកដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេបាបតីតេជោហ៊ុន សែន បានរំលាយអង្គការចាត់តាំងពួកប៉ុល ពត ទាំងស្រុងបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ហើយចាប់ផ្តើមកសាងប្រទេសអោយមានការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។ ឯកឧត្តម
បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅ វិហារខ្នែរឥស្លាមស្ថិតក្នុង ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងក្នុងពិធីជួបសំណេះសំណាលជាប្រជាពករដ្ឋចំនួន ៥០០នាក់។