ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាលើកទី២៤ ចំនួន ៤៨នាក់ ដែលអញ្ជើញមកពីបណ្តារាជធានី ខេត្ត នៅវិហាអន្តរជាតិ អាល់សារកាល ​​រាជធានីភ្នំពេញ


កាលពី​រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ម៉ាណ ណាវី​ តំណាងរាស្រ្ដម​ណ្ឌលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្ដម​ ម៉ាន​ សុគ្រី​ រដ្ឋលេខាធិការ​ក្រសួង​ កសិកម្ម​ រុក្ខា​ ប្រមាញ់​និង​នេសាទ​ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពាស់ ម៉ូស្លិម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្ដម សុះ ហ្វាស៉ី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាលើកទី២៤ ចំនួន ៤៨នាក់ ដែលអញ្ជើញមកពីបណ្តារាជធានី ខេត្ត នៅវិហាអន្តរជាតិ អាល់សារកាល ​​រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន លើកទឹកចិត្តដល់អាណាព្យាបាលកុមារកំព្រាត្រូវជំរុញកូនចៅអោយប្រឹងប្រែងរៀនសូត្រដើម្បីអនាគត ព្រមទាំងដាស់តឿនអំពីវិធានការការពារនូវជំងឺរាតត្បាតជាសកល គឺជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់ ជៀសវាងនូវការជួបជុំគ្នាច្រើន ហើយថ្មីៗនេះជំងឺគ្រុនឈាមក៏កំពុងមានសន្ទុះកើនឡើង ត្រូវបំបាត់ជម្រកមូសខ្លា ត្រូវគេងក្នុងមុង ។
សូមបញ្ជាក់ផងដែរថាប្រាក់ ឧបត្ថម្ភនេះសម្រាប់ត្រីមាសទី៣ ឆ្នាំ​២០២០​ ជូនប្អូនៗកុមារកំព្រាចំនួន ៤៨ មកពីបណ្ដារាជធានី ខេត្ត ដោយម្នាក់ៗទទួលបាន ៨៤ អឺរ៉ូ ប្រហែល១០០ដុល្លារ សហរដ្ឋអាមេរិក ប្រាក់ខាងលើនេះ ក្រោមការឧបត្ថម្ភរបស់អង្គការ IGMG-HASENE នៃប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ៕