លោកជំទាវ កែ ច័ន្ទមុនី និង លោកជំទាវ តុង ណារី នាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនអតីតយុទ្ធជននិងគ្រួសារជនចាស់ជរាគ្មានទីពឹងចំនួន៦០គ្រួសារមកពីស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈមន្ទីរ
សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នាំយកទៅចែកជូនដល់គ្រួសារអតីតយុទ្ធជន និង ជនចាស់ជរាគ្មានទីពឹង ដែលបានរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនបានឲ្យដឹងថា អំណោយដែលបានផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជន និង ជនចាស់ជរាគ្មានទីពឹង នាពេលនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលដែលបានផ្តល់តាមរយៈមន្ទីរ
សង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពងឆ្នាំង ក្នុងដំណាក់ការដែលកម្ពជា ក៏ដូចជានៅលើពិភពលោក បានរងផលប៉ះពាល់នៃជំងឺកូវីដ១៩ននេះ ។ អំណោយដែលត្រូវផ្តល់ជូននាពេលនេះមានចំនួន៦០គ្រួសារ មកពីក្រុងកំពង់
ឆ្នាំង១០គ្រួសារ និងស្រុករលាប្អៀរ៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ក្រម៉ា១ ប្រេងឆា១ដប មី១កេស ត្រីខ១យួរ សាប៊ូ១ប្រអប់ធំ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំព់ឆ្នាំង បានមនប្រសាសន៍បញ្ជាក់ថា ថ្មីៗនេះដោយសារមានជម្ងឺសាកល កូវីដ-19 បានឆ្លងរីករាលដាលជាសកលបណ្តាលឲ្យ មានអ្នកឈឺ និង ស្លាប់ជាច្រើននាក់។ ហើយនៅកម្ពុជាក៏មានការឆ្លងនាំចូលពីក្រៅប្រទេសផងដែរ ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្ទើរគ្រប់ទីកន្លែងផងដែរ។
ដោយសារទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានផ្តល់អំណោយជាស្បៀងគ្រឿងឧបភោគបរិភោគ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីរៀបចំចែកជូនដល់គ្រួសារតីតយុទ្ធជន ជួបការលំបាក ក្រីក្រ ក្នុងដំណាក់កាលនៃការរងនូវផលប៉ះពាល់កូវីដ១៩នេះ សម្រាប់ជួយសម្រួលនិងដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលមានការខ្វះខាតខ្លាំងបំផុត។

លោកជំទាវ កែ ច័ន្ទមុនី បានមានប្រសាសន៍បន្តថាៈ គុណ
បំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និង
ក្រុមគ្រួសារដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនឱ្យមាន
សុខសន្ដិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជនយើង ដែលគុណូបការៈនេះយើង
ម្នាក់ៗ មិនអាចបំភ្លេចបាននោះទេ ។

លោកជំទាវ កែ ច័ន្ទមុនី បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជននិងជនចាស់ជរាគ្មានទីពឹងទាំងអស់ត្រូវយកចិត្តិទុក ដាក់ថែទាំសុខភាព រស់នៅដោយមានអនាម័យជាប្រចាំ ពិសេស
គឺត្រូវអនុវត្តន៍ឲ្យបានជាប់ជាប្រចាំនូវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំអោយកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង ។