រាជរដ្ឋាភិបាលផ្ដល់ពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត៥៦ម៉ឺនកញ្ចប់ដល់ប្រជាកសិករក្រោយជំនន់ទឹកភ្លៀង


ភ្នំពេញ ៖ ពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ ៦ពាន់ តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ រ​បស់រាជរដ្ឋាភិបាល ត្រូវបានផ្ដល់ដល់ប្រជាកសិករ តាមបណ្ដារាជធានី ខេត្ត ដែលរង​គ្រោះដោយ​ជំ​ន​ន់ទឹកភ្លៀង ដើម្បីស្ដារឡើងវិញនូវដំណាំ ស្រូវ និងដំណាំរួមផ្សំ ដែលខូចខាត នាពេលកន្លង​ម​ក​​​នោះ។

នៅលើផេកផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសរសេរថា កាលពីថ្ងៃ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈ​ក​ម្មា​ធិការ​ជាតិ​គ្រប់គ្រងគ្រោះ មហន្តរាយ បានបន្តចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្ក​បង្កើ​នផល​កា​រស្តារស្រូវឡើងវិញ​និង ជួបសំណេះសំណាល​ជាមួយ​បងប្អូនប្រជា​កសិករ​ ក្នុងខេត្តពោធិ៍សាត់ និ​ង​​ខេ​ត្តកំពង់ធំ។ គ្រោះ ទឹកជំនន់នៅក្នុងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ស្រូវប្រជាពលរដ្ឋជា​ច្រើនហិក​តា​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញ​វិធាន​កា​រ​បន្ទាន់ជំរុញការធ្វើស្រែ និងដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ ក្នុងបំណងជួយស្តារ ជីវភាព​រប​ស់ពួកគាត់ និងចៀសវាងការខ្វះស្បៀងអាហារ។ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លង ទៅនេះ ពូ​ជ​​ស្រូវស្រាលមិនប្រកាន់រដូវប្រមាណ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបាន​ចែ​ក​ជូនប្រជាកសិករ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។ បន្ថែមពីលើនោះ សម្តេច​តេ​ជោ ក៏បានបញ្ចេញគ្រឿងចក្រកសិកម្ម និងម៉ាស៊ីនព្រោះស្រូវជាដើម ជួយអន្តរាគមន៍​លើ​ការ​ធ្វើ​ស្រែឡើងវិញផងដែរ។ បច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ​ក្នុង​ការ​ដាំដុះឡើងវិញនេះ។

របាយការណ៍បានបង្ហាញថា ការងារធ្វើស្រែឡើងវិញ នៅក្នុងខេត្ត​បាត់​ដំបង និងខេត្ត បន្ទាយមានជ័យ សម្រេចបានលទ្ធផលប្រមាណជាង៥០ភាគរយ ខេត្តកំ​ព​ង់​ធំ​សម្រេចបាន ប្រមាណ ៨៥ភាគរយ និងខេត្តពោធិ៍សាត់ សម្រេចបានជាង ៣៤ភាគរយ។ ខេ​ត្តបាត់ដំបង ធ្វើស្រែបាន ៥.៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០.៥​០​០ហិកតា ខេត្តបន្ទាយមានជ័យ បាន ៥.១១៣ហិកតា លើផ្ទៃដីអាចស្តារឡើងវិញ ចំនួន ១១.១​៦៩ហិកតា ខេត្តកំពង់ធំ ផ្ទៃដីដាំដុះឡើងវិញបាន ៦.៣៩២ហិកតា នៅសល់ ១.១៦៦ហិកតា និងខេត្តពោធិ៍ សាត់ ដាំដុះឡើងវិញបាន ១.១៧៦ហិកតា លើផ្ទៃដីដាំដុះឡើងវិញ ១៧.៨០​៤​ហិ​ក​​តា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងថា ឈរលើស្មារតី និងឆន្ទៈដ៏មុតមាំនេះហើយទើប​រា​ល់​​ ពេលពលរដ្ឋមានទុក្ខ តែងមានវត្តមានរបស់សម្តេច ហើយវិធានការជាដំណោះស្រាយ​ត្រូវ​បាន​ដាក់ចេញបន្ទាន់បន្តបន្ទាប់ ដើម្បីជួយប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យការបង្កបង្កើន​ផ​ល​​ឡើងវិញរបស់ប្រជាពលរដ្ឋ ឯកឧត្ដមទេសរដ្ឋ មន្ត្រី គន់ គីម ក៏បានក្រើនរម្លឹកបន្ថែម​ដ​ល់​អា​ជ្ញា​ធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ ក្រោមជាតិ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ឱ្យ​បា​ន​ហ្មត់​ចត់​ លើការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានថ្លែងសង្កត់ធ្ងន់ថា ត្រូវ​តែ​ចុះ​ពិនិត្យមើលឱ្យដល់វាលស្រែ ហើយដាក់ ចេញវិធានការដោះស្រាយលើបញ្ហាប្រឈម​ទាំ​ងឡាយ៕