នាយឧត្តមសេនីយ គន់ គីម អញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខជបងប្អូនអតីតយុទ្ធជនជាសមាជិកសមាគម ចំនួន ២៥២ នាក


នាយឧត្តមសេនីយ គន់ គីម អញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខជបងប្អូនអតីតយុទ្ធជនជាសមាជិកសមាគម ចំនួន ២៥២ នាក មកពីក្រុង ស្រុកទាំង ៤ នៃ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសមាគម ស្រុក ក្រុង នៃខេត្តព្រះសីហនុ បានរកឃើញអតីតយុទ្ធជន ៤ គ្រួសារ ក្នុងចំណោម ១៤ គ្រួសារ ដែលទ័លលំបាក កំពុងត្រូវការចាំបាច់នូវទីជម្រកសមរម្យនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគោរពស្នើសុំ ទៅសម្តេចតេជោ ហើយសម្តេចតេជោប្រធាន បានឯកភាពសម្រេចផ្តល់ផ្ទះជូនបងប្អូន រួមមាន ៖
1- ឈ្មោះ កែវ មើត យោធិនចូលនិវត្តន៍ នៅភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ
2- ថាច់ សុផល នគរបាលចូលនិវត្តន៍ នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់
3-ឈ្មោះ រស់ សុះ យោធិនពិការនៅភូមិទួលទទឹង ១ ឃុំទួលទទឹង ស្រុកព្រៃនប់
4-ឈ្មោះ សៅ ឡាយ យោធិនពិការ នៅភូមិ ស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់
សល់ក្រៅពីនេះ សមាគមខេត្ត ត្រូវចុះទៅ ពិនិត្យអោយបានជាក់លាក់ ដើម្បីលើកសំណើសុំ ការសម្រេច ពី សម្តេចតេជោ ផ្តល់ផ្ទះ បន្ត….។(ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧)