ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជួសជុល និងស្តារឡេីងវិញនូវប្រឡាយឈេីខ្មៅ


នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជួសជុល និងស្តារឡេីងវិញនូវប្រឡាយឈេីខ្មៅ ស្ថិតនៅឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានប្រវែងសរុប ៨៨០០ម៉ែត្រ ដែលរងផលប៉ះពាល់ប្រវែង ៤០០០ម៉ែត្រ ក្នុងនោះបានជួសជុលខ្នងប្រឡាយដែលទឹកហូរដាច់ប្រវែង ២៣០ម៉ែត្រ , ក្រុមការងារមន្ទីរខេត្តបានបំពេញដីចាក់បន្ថែមដែលដាច់ដោយកន្លែង ១៨០០ម៉ែត្រ ឲ្យមានសភាពដូចដេីមឡេីងវិញ ។ ជាលទ្ធផលការងារជួសជុល និងស្តារឡេីងវិញលេីប្រឡាយខាងលេីបានសម្រេច ១០០% ហេីយ ៕