អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ លោក យូអុីជី ស៊ូហ្គាណូ និងទទួលជួបសម្ដែងការគួរសមជាមួយលោកស្រី កាមេឃ ហារូកុ ដែលជាប្រធានតំណាងថ្មី JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃចន្ទ ០៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ លោក យូអុីជី ស៊ូហ្គាណូ និងទទួលជួបសម្ដែងការគួរសមជាមួយលោកស្រី កាមេឃ ហារូកុ ដែលជាប្រធានតំណាងថ្មី JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភំ្នពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអង្គការJICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយដល់រដ្ឋបាលរាជធានីភំ្នពេញទាំងបច្ចេកទេស ទាំងសម្ភារ និងជំនួយជាថវិកាជាដើម៕