ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងារបានបន្តអញ្ជើញចុះពិនិត្យសកម្មភាព ស្ថាបនាផ្លូវចូលបឹងជម្រុក តំបន់៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលផ្លូវមួយខ្សែនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋតំបន់នេះ ជាចំណងដៃនៃការអភិវឌ្ឍក្រោមម្លប់នៃសន្តិភាព ដែលក្រៅពីផ្លូវនេះ នៅមានសាលារៀន ប្រព័ន្ធអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធដ៏ទៃនឹងត្រូវសាងសង់បន្តបន្ទាប់នាពេលខាងមុខដែលនឹងកែប្រែមូលដ្ឋាននេះជាមូលដ្ឋានអភិវឌ្ឍន៍ថ្មីសម័យតេជោសន្តិភាព ។