ប្រតិភូគណបក្សប្រជាជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អ៉ឹង ហឿន


នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម អ៊ឹង ហឿន ប្រធានប្រចាំការគណបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនៅគេហដ្ឋានសពជំនួសមុខឲ្យថ្នាក់ដឹកនាំគណបក្សឯកឧត្តមបានឧទ្ទិស សូមវិញ្ញាណក្ខន្ធឯកឧត្តមអញ្ជើញទៅកាន់ សុខគតិភព កុំបីឃ្លាងឃ្លៀតឡើយ។