ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ២០១៦-២០៣០ នៅតំបន់ ខេត្តសៀមរាប


ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ២០១៦-២០៣០ នៅតំបន់ ខេត្តសៀមរាប។ ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង រដ្ឋបាលខេត្ត មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ពីខេត្ត ទាំង៩ រួមមាន៖ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង ខេត្តព្រះវិហារ។