អភិបាលខណ្ឌចំការមន ចែកម៉ាសរបស់សម្តេចតេជោ ជូនដល់កម្លាំងប្រដាប់អាវុធ រដ្ឋបាលសង្កាត់ទាំង៥ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន


កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមនចំនួន៥០រូប។

ពិធីនេះប្រព្រឹត្តធ្វឡើងក្រោមអធិបតី ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពី លោក-លោកស្រីអភិបាលរង ខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ការិយាល័យ-អង្គភាពទាំង១១ និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន ហើយអំណោយដែលទទួលបានក្នុងម្នាក់ៗទទួលបានអង្ករ, ទឹកសុទ្ធ, មី, ទឹកត្រី និងទឹកស៊ីអ៉ីវ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខណ្ឌចំការមន លោក ថេង សុថុល បានជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ រួចមក ឯកឧត្តមអភិបាលខណ្ឌ បានបន្តចែកម៉ាសជូនដល់អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ការិយាល័យ-អង្គភាពទាំង១១ រដ្ឋបាលសង្កាត់ទាំង៥ ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង៥ គណៈកម្មការគ្រប់គ្រងផ្សារទាំង២ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាល ខណ្ឌចំការមនផងដែរ៕