រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីបំភ្លឺករណីអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើដំណើរទៅស្រុកព្រៃឈរ


រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានធ្វើដំណើរទៅលេងបងប្អូន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ទាំង៦នាក់ បានធ្វើដំណើរទៅសាកសួរសុខទុក្ខបងប្អូនរបស់ពួកគេ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ មិនបានមកខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយរកឃើញចំនួន៨នាក់ និងយកពួកគាត់មកពិនិត្យ យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម៖