រដ្ឋខមន្ត្រីក្រសួងរ៉ែ និងថាមពល និង អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ ស្ថានីយ៍ផលិត អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ


នៅព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស
ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋខមន្ត្រីក្រសួងរ៉ែ និងថាមពលនិងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សា
ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ ស្ថានីយ៍ផលិត
អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងទីតាំង ប្រព័ន្ធខ្សែបញ្ជូនថាមពលអគ្គិសនី ដែលមានកម្លាំង
អនុភាពសរុប៩០ មេហ្គាវ៉ាត់ នៅទីតាំងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្រាប់បម្រើឲ្យអគ្គិសនី ប្រើប្រាស់ក្នុងខេត្តពោធិ៍សាត់,បាត់ដំបង,និងកំពង់ឆ្នាំង។
កុ្នងឳកាសនោះដែរក៏មានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ស្រុកភ្នំក្រវាញ និង ជារដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល, ឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងសហការី មួយចំនួនទៀត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន ។