ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកបឹងផ្ទោល


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអជើងទេរ និងខ្នងទំនប់នៃប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកបឹងផ្ទោល ស្ថិតក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែវស្សា ចំនួន ១.៥០០ ហិកតា និងស្រែប្រាំង ចំនួន ១០០ ហិកតា ។ ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ខ្នងទំនប់នៃប្រព័ន្ធនេះ ក៏ជាផ្លូវគមនាគមន៍តភ្ជាប់ពីក្រុងព្រៃវែង ទៅកាន់ស្រុកពោធិ៍រៀងផងដែរ ។ ក្រុមការងាររបស់មន្ទីរកំពុងសម្រុកអនុវត្តការងារខាងលើនេះ ឱ្យបានរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ៕