ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះអន្តរាគមន៍បិទទំនប់ភ្លឺអាងទី២កំពីងពួយ


ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះអន្តរាគមន៍បិទទំនប់ភ្លឺអាងទី២កំពីងពួយ ដែលរងការបាក់ដាច់រំខានដូចជា ៖
១-ខ្យល់លាយជាមួយរលកពី០.២ម-០.៧ម
២-រលកទឹកដែលបង្កើតឡើងដោយទូកស្មាច់រាប់រយគ្រឿងដែលបើកប្រដេញគ្នាក្នុងការនេសាទត្រី ។ ទោះបីមានការណែនាំយ៉ាងណាក៏ពួកគាត់នៅតែប្រព្រឹត្តដែរ
៣-សូមបញ្ជាក់ជូនថា ៖ កាលលើកមុនមន្ទីរខេត្តបានជួសជុលហើយបានប្រវែង២២០០ម ហើយឥឡូវនេះសម្រេចបាន ១៧០មទៀត ។