ឯកឧត្តម ម៉ក់ រ៉ា បានប្រគេនបច្ច័យកឋិនទានរបស់គណបក្សប្រជាជនកម្ពុជាចខត្តពោធិ៍សាត់ដល់ព្រះចៅអធិការវត្តក្រីក្រក្នុងខេត្ត ចំនួន៥វត្ត


រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានប្រគេនបច្ច័យកឋិនទានរបស់គណបក្សប្រជាជនកម្ពុជាចខត្តពោធិ៍សាត់ដល់ព្រះចៅអធិការវត្តក្រីក្រក្នុងខេត្ត ចំនួន៥វត្ត។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកគណ:អចិន្ត្រៃយ៍ គណបក្សខេត្ត តំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយស្រុក ប្រធានគណបក្សស្រុក អភិបាលស្រុកទាំង៥ ព្រះចៅអធិការ និងអាចារ្យ គណៈកម្មការវត្តទាំង៥គឺ: វត្តដីក្រហម ស្រុកក្រគរ,វត្តថ្មដាស្រុកវាលវែង,វត្តសន្ទ្រែស្រុកភ្នំក្រវាញ,វត្តអំពូចស្រុកតាលោកសែនជ័យ,និងវត្តសន្សំកុសល ស្រុកកណ្តៀង ដោយក្នុង១វត្តទទួលបានបច្ច័យចំនួន ១០.០០០.០០០.រៀល(ដប់លានរៀលគត់)
ក្នុងឱកាសនោះ ឯកឧត្តម ម៉ក់ រ៉ា បានពាំនាំប្រសាន៍ផ្តាំផ្ញើររបស់ឯកឧត្តម ស៊ុយ សែម សមាជិកគណៈ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ សូមឲ្យព្រះចៅអធិការវត្ត និងគណ:កម្មការវត្ត ឯកភាពគ្នាក្នុងការយកបច្ច័យនេះទៅកសាងសមិទ្ធផលក្នុងវត្តដើម្បីលើកស្ទួយនិងអភិវឌ្ឍន៍ក្នុងវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន។ ម្យ៉ាងទៀតត្រូវពង្រឹងសាមគ្គី៉កភាពផ្ទៃក្នុងឲ្យបានរឹងមាំ ចៀសវាងមានបញ្ហាអ្វីកើតឡើងដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ចុងក្រោយឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលអនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ដ៏កាចសាហាវនេះ។ កម្មវិធីនេះបានបញ្ចប់វេលាម៉ោង៣,៣០នាទីនាថ្ងៃដដែល។