អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ


ព្រឹកថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណ គុណភាព និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល។
បន្ទាប់ពីការចុះពិនិត្យការអ៊ុតបេទីម ឯកឧត្តម អភិបាលខេត្ត បានបន្តពិនិត្យមើលហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀត នៅក្នុងក្រុងព្រះសីហនុ ដូចជាផ្លូវបំបែក ពីផ្លូវសេតេមកក្រោយអតីតមន្ទីរព័ត៌មាន ស្ថិតក្នុងសង្កាត់លេខ២ ដែលជាផ្លូវរំដោះការកកស្ទះចរាចរណ៍នៅតំបន់ផ្សារពាណិជ្ជកម្ម និងពិនិត្យមើលការសកម្មភាពការស្ថាបនាចាក់ផ្លូវបេតុងផ្លូវលេខ២០០ ស្ថិតនៅមុខការ៉ាសសាំង total ផ្លូវទៅផ្សារលើផងដែរ៕
On Monday 07, December 2020, H E. Kouch Chamroeun, Shihanouk Provincial Governor, led the technicians to inspect the construction of the 34 Roads in the Province.