ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក តាគៀត


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក តាគៀត ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលរួមមាន ៖ ទំនប់អាងទឹកប្រវែង ១.៨៩៣ ម៉ែត្រ, ប្រឡាយមេប្រវែង ១.៥៨០ ម៉ែត្រ, សំណង់លូ ចំនួន ០៤ កន្លែង, សំណង់ស្ទាក់ទឹក ចំនួន ០៣ កន្លែង និងលូចែកចាយទឹក ចំនួន ០៩ កន្លែង ។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក តាគៀត មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ៤៥០ ហិកតា ៕