ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវក្នុងព្រះបរមរាជវាំង


ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវការដ្ឋានជួសជុលផ្លូវកៅស៊ូ AC ក្នុងព្រះបរមរាជវាំងក្នុងបរិវេណផ្ទៃក្រឡា ២៥.០០០ម៉ែត្រការ៉េ និងធ្វើការផ្លាស់ប្តូរគំរបលូបង្ហូរទឹកមួយចំនួនផងដែរ។
គម្រោងនេះត្រូវបានអនុវត្ត និងផ្តល់ជំនួយដោយក្រុមហ៊ុនស្ពានថ្នល់ចិន (CRBC) ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។