ក្រសួងសុខាភិបាល បង្ហាញទីតាំងទី៧កន្លែង ដែលនឹងត្រូវយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៣ នៅថ្ងៃទី១២ ខែធ្នូ


ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញតារាងទីតាំងចំនួន៧កន្លែង សម្រាប់ការរៀបចំយកសំណាក ដើម្បីធ្វើតេស្តរក មេរោគកូវីដ១៩ ជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ទីតាំងទាំង៧ កន្លែងដែលត្រូវយកសំណាកលើកទី៣នោះ រួមមាន៖

១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក
២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក
៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក
៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក
៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ
៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។