ក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយម​ខេត្តក្រចេះ​ បានចុះអន្តរាគមន៍បូមទឹកដាក់ស្រែប្រាំងប្រដេញទឹកចំនួន​ ១១៥ហិកតា​ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ


នៅថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០​ ក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយម​ខេត្តក្រចេះ​ បានសហការជាមួយ​សហគមន៍​កសិករប្រេីប្រាស់ទឹក​ ទំនប់បឹងកូនសត្វ និងអាជ្ញាធរឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានចុះអន្តរាគមន៍បូមទឹកដាក់ស្រែប្រាំងប្រដេញទឹកចំនួន​ ១១៥ហិកតា​ ក្នុងនោះមន្ទីរខេត្តបានផ្ដល់​ប្រេងមួយចំនួន​ សម្រាប់ការងារអន្តរាគមន៍​នេះ ៕