ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងភរិយា ផ្ញើសារគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើត


(ភ្នំពេញ)៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភរិយា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យើងខ្ញុំសូមគោរពអបអរសាទរ និងជូនពរបវរមហាប្រសើរជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូណ៌ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ»

ស្ថិតក្រោមការដឹកនាំនិងយកចិត្តទុកដាក់បំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមជាកម្លាំងយ៉ាងសកម្មបំផុតក្នុងកិច្ចការមនុស្សធម៌ ផ្តល់អត្ថប្រយោជន៍ជាច្រើនអនេកជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេស ស្ថិតក្នុងកិច្ចទប់ស្កាត់នឹងគ្រោះមហន្តរាយទឹកជំនន់ និងជំងឺកូវីដ-១៩នាឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការចូលរួមជួយដល់ប្រជាជនដែលមានជីវភាពលំបាក និងក្រីក្រ។

ជាចុងក្រោយនេះ «យើងខ្ញុំសូមជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿង ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត មិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ»

ខាងក្រោមនេះ ជាសារលិខិតរបស់ ឯកឧត្តម Wang Wentian និងភរិយា គោរពផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖