ឯកឧត្តមរដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ចូលរួមប្រជុំវេទិកាអន្ដរជាតិ ស្ដីពីការចែករំលែកបទពិសោធន៍ ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំដោយក្រុមប្រឹក្សារដ្ឋចិន


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិ ស្តីពីការចែករំលែកបទពិសោធន៍ ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំឡើងដោយការិយាល័យដឹកនាំ នៃក្រុមប្រឹក្សារដ្ឋចិន (LGOP) និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ នៃប្រទេសចិន។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ «ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល»។ ដោយសារតែពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ កិច្ចប្រជុំដែលលោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ចូលរួមនេះគឺត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅតាមប្រទេសរៀងៗខ្លួន៕