អភិបាលខេត្ត នាំថវិកា ៦.៩៧០.០០០រៀលប្រគេនព្រះសង្ឃ កសាងព្រះវិហារវត្តដំណាក់ហ្លួង


បាត់ដំបង ៖ នៅរសៀលថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកនូវបច្ច័យ និង ទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តធម្មិការរាម ហៅ វត្តដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ដោយមានការសំណូមពរអំពីលោកគ្រូចៅអធិការវត្ត ក្នុងការស្នើសុំរដ្ឋបាលខេត្តឱ្យជួយឧបត្ថម្ភជាស៊ីម៉ងត៍ ដើម្បីកសាងព្រះវិហារថ្មីនៅក្នុងវត្តចំនួន ២០តោន តាមរយៈរដ្ឋបាលក្រុងបាត់ដំបង ។ ដូចនេះទើប ឯកឧត្តម ងួន រតនៈ ក៏បានដឹកនាំមន្រ្ដីរាជការក្នុងការរៀបចំចាត់ ចែងនូវថវិកាចំនួន ៦.៩៧០.០០០រៀល ស្មើនឹងស៊ីម៉ងត៍ចំនួន២០តោន ដើម្បីចូលរួមក្នុងការកសាងព្រះវិហារថ្មី នៅក្នុងវត្តដំណាក់ហ្លួងនេះ ។

ព្រមជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានប្រគេននូវទេយ្យវត្ថុ និង គ្រឿងឧបភោគបរិភោគមួយចំនួនដល់ព្រះសង្ឃដែលគង់នៅវត្ត ក្នុងនោះរួមមាន៖ អង្ករ ២០០គីឡូក្រាម មី១កេសធំ ទឹកបរិសុទ្ធ៥កេស ទឹកភេសជ្ជៈ៥កេស ទឹកភេសជ្ជៈប៉ូវកម្លាំង៥កេស ត្រីខ១កេសធំទឹកដោះគោខាប់១កេស ស្ករស ៥០គីឡូក្រាម អំបិល៣៥៥កញ្ចប់ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរ ផងដែរ ៕