ក្រសួងសាធារណការ៖ ការប្រឡងយកបណ្ណបើកបរនៅគ្រប់រាជធានី-ខេត្ត បើកដំណើរការវិញហើយ !


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបេីកដំណេីរការ ឡេីងវិញនៅគ្រប់មណ្ឌលប្រឡងយកបណ្ណបើកបរគ្រប់រាជធានី-ខេត្ត និងអនុវត្តតាមគោលការណ៍ណែនាំ ការពារជំងឺកូវីដ១៩ នេះយេីងតាមការប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានសេចក្តី ជូនដំណឹង ស្តីពី ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត និងប្រឡងយកបណ្ណបេីកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមផងដែរ៕