ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកប្រឡាយមេ ដើម្បីទម្លាក់ទឹកក្នុងអាងមួយចំនួន


កំពង់ស្ពឺ៖ ភ្លៀងកក់ខែដែលនៅតែបន្តធ្លាក់ច្រើន បានធ្វើឱ្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹកជាច្រើនក្នុងខេត្តកំពង់ស្ពឺ មានការជន់ឡើងជាបន្តបន្ទាប់ ក្នុងនោះ មួយចំនួនបានហក់ឡើងលើសពីកំរិតតម្កល់ ។ នាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៧ នេះ ស្ថានភាពទឹកនៅក្នុងអាងទឹកខ្ពបគ្រួស ស្ថិតក្នុងឃុំព្រះខែ ស្រុកបសេដ្ឋ ក៏មានការជន់ឡើងដល់ក្រិតកំពស់ទ្វារទឹកស្វ័យប្រវត្តិផងដែរ ។ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបើកទ្វារទឹកប្រឡាយមេ ដើម្បីទម្លាក់ទឹកក្នុងអាងមួយចំនួនទៅផ្នែកខាងក្រោម ៕