ឯកឧត្តម សុខ ឥសាន ប្រតិកម្មនឹងរបាយការណ៍ IPU លើកឡើងពីរាជរដ្ឋាភិបាលកម្ពុជា ជិះជាន់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​របស់​ខ្លួន ជាពិសេស​សមាជិក​សភា​ពី​ខាង​បក្ស​ប្រឆាំង


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការ​វាយ​តម្លៃ​ពី​ស្ថានភាព​កម្ពុជា របស់​សមាជិក​សភា IPU គឺ​មិន​ត្រឹមត្រូវ និង​មិន​ចំ​ទិសដៅ​សោះ​ឡើយ។ ឯកឧត្តម បាន​ទទូច​ឲ្យ​សភា IPU ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​កម្ពុជា ថា​តើ​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​អំពើ​ហិង្សា ឬ​យ៉ាង​ណា? ដោយឡែក​រឿង​បក្ស​ប្រឆាំង​វិញ ក៏​កំពុង​ដំណើរការ និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ជីវភាព​នយោបាយ​ដូច​បក្ស​កាន់​អំណាច​ដែរ។

ឯកឧត្តម បាន​បន្ត​ថា ខ្ញុំ​យល់​ថា ការ​វាយ​តម្លៃ​របស់​គាត់ផ្អែក​តែ​លើ​របាយការណ៍​មួយ​ជ្រុង​ទេ មិន​មាន​ផ្សារភ្ជាប់​ការពិត​ជាក់ស្ដែង​នៅ​កម្ពុជា ទេ បើ​ចង់​ដឹង​ការពិត សូម​អញ្ជើញ​មេ IPU អញ្ជើញ​មក​លេង​ភ្នំពេញ​ម្ដង​មើល។