អភិបាលស្រុកស៊ីធរកណ្តាល ចុះសួរសុខទុក្ខ អតីតមេឃុំព្រៃដើមថ្នឹង ដែលគាត់មានជីវភាពខ្វះខាត


រសៀលថ្ងៃ​០៥ ខែមេសា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានចុះសួរសុខទុក្ខ​ លោកពូ​ ហ៊ីម ហយ ជាអតីតមេឃុំ​ព្រៃដើមថ្នឹង​ ដែលពេលនេះ​ គាត់មានជីវភាពខ្វះខាត​ លោក ម៉ននី បណ្ឌិត ក្នុងនាមប្រធានយុវជន​ស្រុកស៊ីធរកណ្តាល​ បាននាំយកអំណោយ​យុវជនគណបក្សប្រជាជនកម្ពុជា​ស្រុកសីុធរកណ្តាល​ ដែលបានពីឧបត្ថម្ភឯកឧត្តម​ កង​ សុខន​ ប្រធានក្រុមការងារស្រុកស៊ីធរកណ្តាល​ ជូនដល់គាត់​អំណោយទាំងនោះមាន៖
1/ អង្ករ ២៥ គីឡូក្រាម
2/ មី ០១ កេស
3/ ទឹកបរិសុទ្ធអង្គរពូរ៉ូ ០១កេស
4/ ទឹកដោះគោឆៅ ០១ ឡូ
5/ ស្ករសរ ០១ គីឡូក្រាម
6/ ទឹកត្រី ០១ យួរ​ និង​ ទឹកស៊ីអ៊ីវ ០១យួរ
7/ និងថវិកា ៤០,០០០៛​ និងមេបក្សឃុំCPP​ ២០,០០០៛​ សរុប​ ៦០,០០០៛​
+​ ស្របពេលជាមួយគ្នានោះ​ដែរ លោក ម៉ននី បណ្ឌិត និងលោកមេបក្សឃុំព្រៃដើមថ្នឹង​ បានជូនថវិកា​ ដល់យាយចាស់ជរា​ ៤០,០០០៛ផង​ ដែលស្ថិតនៅភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង