វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ អាណត្តិទី៣​ សម្រាប់ខណ្ឌចំការមន


ព្រឹកថ្ងៃពុធ ១រោច​ ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២០

នៅសាលាខណ្ឌចំការមន មានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ អាណត្តិទី៣​ សម្រាប់ខណ្ឌចំការមន​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​
-ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
-ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាលរងរាធានីភ្នំពេញ​ តំណាងរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ
-ឯកឧត្តម ហ៊ុយ ហានសុង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​

ដោយមានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ,​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ,​ គណៈអភិបាលខណ្ឌ,​ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ,​ លោក-លោកប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ,​ អធិការនគរបាលខណ្ឌ,​ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ,​ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលទាំង១១,​ រដ្ឋបាលសង្កាត់ទាំង០៥,​ ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥​ និងមន្រ្តីពាក់ព័ន្ធ។