អភិបាលខេត្តព្រះវិហារ អញ្ជើញបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាជន ទូទាំងខេត្ដព្រះវិហារ


នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ​២០២១​ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ អញ្ជើញបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាជន ទូទាំងខេត្ដព្រះវិហារ នៅសួនច្បាររូបសំណាកលោក តាឌី នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។