អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបន្ទប់ទឹកអនាម័យចំនួន៥


នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវឈឹម ស្រីមុំ ដោយមានការចូលរួមពីឯកឧត្តមហ៊ី ណាត អភិបាលរងខេត្ត ព្រមទាំងលោកលោកស្រីប្រធាន អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងនិងប្រជាពលរដ្ឋជាង២០០នាក់ បានធ្វើពិធីសម្ពោធបន្ទប់ទឹកអនាម័យចំនួន៥តាមស្តង់ដារបស់ក្រសួងទេសចរណ៍ក្នុងនោះសំរាប់ជនពិការ១ ,ស្រ្តី២បន្ទប់ និង បុរសចំនួន២បន្ទប់ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និង វិចិត្រសិល្បះ ខេត្តកំពង់ឆ្នាំងដាក់អោយប្រជាពលរដ្ឋប្រើប្រាស់។