ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចូលរួមពិធីបុណ្យដាភូមិជាមួយបងប្អូនប្រជាពលរដ្ឋ


រសៀល ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុម ការងារ ចុះជួយសង្កាត់ជ្រោយចង្វា រួមជាមួយក្រុមប្រឹក្សាសង្កាត់.ភូមិ បានអញ្ជើញចូលរួមពិធីបុណ្យដាភូមិជាមួយបងប្អូនប្រជា
ពលរដ្ឋនៅផ្លូវម៉ាស៊ីនទឹក ក្រុម៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ និង បុណ្យដាភូមិមួយកន្លែងទៀត នៅផ្ទះលោក ម៉ៅ​ ខេង ស្ថិតនៅក្រុម១ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​​ រាជធានីភ្នំពេញ ៕