លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី នៅគេហដ្ឋានរបស់ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលមានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យទៅកសាង សាលាធម្មសភាវត្តព្រែកគង់រាជ និងអគារអនុវិទ្យាល័យ ព្រែកគង់រាជ ដែលស្ថិតនៅឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។