សាលារាជធានីភ្នំពេញ បានជូនដំណឹងមិនឱ្យមានការដុតផាវ និងគ្រឿងផ្ទុះ


 PP Warn 05 02 16 2 copy

    សាលា​រាជធានី​ភ្នំពេញ​ បានជូន​ដំណឹង​មិន​ឲ្យ​មានការ​​ដុត​ផាវ​… កាំជ្រូច​ ឬ​បង្ក​សំឡេង​​ផ្ទុះ​គ្រប់​ប្រភេទ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ និង​រៀតណាម​ ខាង​មុខ​នេះ​ឡើយ ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ​និង​រៀតណាម​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៧ ​ដល់​ថ្ងៃ​ទី​១០ ខែ​​កុម្ភ: ​ឆ្នាំ ​២០១៦ ​។

     ក្នុង​រយៈ​ពេល ៤​ថ្ងៃ​នេះ​ គឺ​មិន​ឲ្យ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ និង​ហាម​រាល់​ការ​ហែរ​ក្បូន​ផ្សេងៗ ​ទាំង​បែប​សាសនា​ និង​ប្រពៃណី​ផង​ដែរ​ ។ និង​បាន​ដាស់​តឿន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ដុត​ក្រដាស​សែន​ដោយ​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំង​ដី​… ​ហើយ​ការ​ដុត​មិន​ត្រូវ​ធ្វើ​លើ​ចិញ្ចើម​ផ្លូវ​ឬ​លើ​ទ្រូង​ផ្លូវ​នោះ​ទេ ​។ ព្រម​ទាំង​បាន​ហាម​ការ​នាំ​ចូល​ផាវ,…​ កាំ​ជ្រូច,​… ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ ចេញ​ចូល​ក្នុង​រាជធានី និង​ហាម​ការ​ដាក់​តាំង​លក់​វត្ថុ​ទាំង​នោះ ​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត ​។

     ចំពោះ​ជន​ណា​ដែល​បំពាន​លើ​សេចក្តី​ណែ​នាំ​ទាំង​នេះ ឬ​ប្រព្រឹត្ត​ល្មើស​បង្ក​ចលា​ចល​ក្នុង​សង្គម ធ្វើ​ឱ្យ​​បាត់​បង់​សណ្តាប់​ធ្នាប់ សន្តិសុខ សុវត្ថិភាព ​និង​របៀប​រៀប​រយ​សាធារណៈ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ ។