លោកជំទាវ ភឿង សកុណា អញ្ជើញចុះពិនិត្យស្ថានភាពប្រាសាទតាមាន់


កាលពីព្រឹកថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ២០១៧​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:​ អមដំណើរដោយឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីជា​ថ្នាក់ដឹកនាំក្រសួង​ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រាសាទតាមាន់(តាមន្ត)​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ ព្រមទាំងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារប្រាសាទ​ ដោយក្តីស្រឡាញ់រាប់អាន​ ។