សម្តេចតេជោសែន អំពាវនាវការបរិច្ចាកឈាម


Blood Donat 05 02 16 2 copy

     សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន បាន​មាន​ប្រសាសន៍​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ជា​ ពិសេស​យុវជន​ចូល​រួម​បរិច្ចាក​ឈាម ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ​។ ​សម្តេច​បញ្ជាក់​ថា​ ការ​បរិច្ចាក​ឈាម បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ជា​ពិសេស​ក្មួយ​ៗ​យុវជន ​យុវនារី ​ជា​ទី​ស្រឡាញ់ សូម​ចូល​រួម​បរិច្ចាគ​ឈាម​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ ដែល​កំពុង​ត្រូវ​ការ​ឈាម​ចាំ​បាច់​បំផុត​នៅ​ក្នុង​ប្រទេស ​​។

​     យើង​ពិត​ជា​សប្បាយ​ចិត្ត ​នៅ​ពេល​ដែល​យើង​អាច​ជួយ​ជីវិត​មនុស្ស​បាន តាម​រយៈ​ការ​ផ្តល់​ឈាម​ ។ សម្តេច​មាន​ជំនឿ​ថា ពលរដ្ឋ​គ្រប់​ៗ​រូប​អាច​ធ្វើ​បាន ជា​ពិសេស​យុវជន ដែល​គ្រាន់​តែ​ចំណាយ​ពេល ២៥ នាទី​តែ​ប៉ុណ្ណោះ​ ។ ការ​បរិច្ចាគ​ឈាម​គឺ​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​ ។ ចំពោះ​រូប​សម្តេច​វិញ គឺ​សម្តេច​នឹង​ឆ្លៀត​យក​ពេល​ពី​ការងារ​ទៅ​បរិច្ចាគ​ឈាម​ ជួយ​ពលរដ្ឋ​នៅ​ថ្ងៃ​ណា​មួយ​ខាង​មុខ​នេះ ប្រសិន​បើ​គ្រូ​ពេទ្យ​ដែល​ព្យាបាល​អនុញ្ញាត​ ។

     រាជធានី​ភ្នំពេញ​ ដែល​មាន​ការ​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់ សេចក្តី​ត្រូវ​ការ​ឈាម​ដើម្បី​ជួយ​ជីវិត​អ្នក​រង​គ្រោះ ត្រូវ​បាន​ក្រុម​យុវជន​ និង​តាម​អង្គភាព​ខ្លះ​របស់​ក្រសួង​នានា ត្រូវ​គេ​ឃើញ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់ ​។ យោង​តាម​អ្នក​ឯកទេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ យ៉ាង​ហោច​ណាស់​ឈាម​ប្រមាណ​ពី​ ៨០ ​ទៅ ​១០០​ប្លោក ត្រូវ​ការ​រៀង​រាល់​ថ្ងៃ​តាម​មន្ទីរ​ពេទ្យ និង​ដោយ​ឡែក​នៅ​ទូទាំង​ប្រទេស សេចក្តី​ត្រូវ​ការ​ឈាម​យ៉ាង​ហោច​ក៏ ​១៥០​ប្លោក​ ផង​ដែរ​ ។

Blood Donat 05 02 16 4 copy

Blood Donat 05 02 16 13 copy

Blood Donat 05 02 16 5 copy