រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ១ខ្សែ នៅខេត្តកំពង់ធំ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ សរុបប្រវែង ២០,៤០០ម៉ែត្រ ស្ថិតនៅស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ។

ផ្លូវមួយខ្សែនេះដែរតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី២ ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងរដ្ឋាភិបាលអូស្ត្រាលី (GOA)។

ជាលទ្ធផលគឹតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្រេចបានប្រមាណ៨៥% ហើយគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ២០២១៕